លក្ខខណ្ឌអនុវត្តសម្រាប់ការឈ្នះរង្វាន់ពី ស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout) នាឡិកាប្រណិត ម៉ាកRolex និងទឹកប្រាក់៣ម៉ឺនរៀល
__លក្ខខណ្ឌអនុវត្តសម្រាប់ការឈ្នះរង្វាន់ពី ស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout) នាឡិកាប្រណិត ម៉ាក Rolex និងទឹកប្រាក់៣ម៉ឺនរៀល
១. លក្ខខណ្ឌទូទៅ ១.១. លក្ខខណ្ឌអនុវត្តសម្រាប់ការឈ្នះរង្វាន់ពីស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout)នេះ គឺត្រូវបានអនុវត្តទៅលើ ការឈ្នះរង្វាន់នាឡិកាប្រណិត ម៉ាកRolex និងទឹកប្រាក់៣ម៉ឺនរៀល តាមរយៈការគាស់ក្រវិលកំប៉ុង របស់ស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout) ។
១.២. កម្មវិធីឈ្នះរង្វាន់នេះ គឺសម្រាប់តែអតិថិជនមានអាយុចាប់ពី១៨ ឡើងទៅតែប៉ុណ្ណោះ។
១.៣. ការឈ្នះរង្វាន់ពីស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout)គឺផ្ដល់ជូនតែចំពោះ អតិថជនទាំងអស់ ដែលមានលំនៅដ្ឋានអចិន្ត្រៃយ៍នៅក្នុងប្រទេសកម្ពុជា និងកាន់អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសញ្ជាត្តិខ្មែរដែលនៅមានសុពលភាព។
១.៤. ការឈ្នះរង្វាន់ពីស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout)គឺមិនត្រូវបានផ្ដល់ជូនចំពោះ (១). បុគ្គលទាំងឡាយណាដែលជាបុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន(ខេមបូឌា) ឯ.ក ហៅកាត់ថា(“ហ៊ិននីគែន ខេមបូឌា” ឬ “យើង”) និង/ឬ ក្រុមហ៊ុនបុត្រសម្ព័ន្ធ (២). បុគ្គលទាំងឡាយណាដែលពាក់ព័ន្ធជាដៃគូអាជីវកម្មរបស់យើងមិនកម្រិតត្រឹម ភ្នាក់ងារផ្សាយពាណិជ្ជកម្ម តំណាងចែកចាយ ដេប៉ូចែកចាយ អ្នកលក់ដុំ និងរាយ និងហាងទំនិញដែលសហការ។
១.៥. ការឈ្នះរង្វាន់គឺត្រូវតែស្របទៅតាមលក្ខខណ្ឌទាំងឡាយអនុវត្តសម្រាប់ការឈ្នះរង្វាន់ពីស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout)នេះ ដោយសុចរិតភាព និងស្របតាមច្បាប់ពាក់ព័ន្ធទាំងឡាយ។
២. ការរក្សាសិទ្ធិផ្សេងៗ ២.១ ហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិ និងឆន្ទានុសិទ្ធិក្នុងការផ្លាស់ប្តូរ ឬដក ឬលុបចោល លក្ខខណ្ឌ និងបញ្ញត្តិពាក់ព័ន្ធផ្សេងៗ ឬផ្នែកណាមួយនៃលក្ខខណ្ឌ ដោយពុំចាំបាច់ជូនដំណឹងមុន ឬបញ្ជាក់ប្រាប់ពីមូលហេតុឡើយ។
២.២. រាល់សេចក្តីសម្រេចទាំងអស់របស់ ហ៊ិននីគែន ខេមបូឌា ទាក់ទងនឹងការឈ្នះរង្វាន់នេះ ក៏ដូចជាលក្ខខណ្ឌ ច្បាប់ និងផ្នែកណាមួយនៃលក្ខខណ្ឌនេះ គឺជាការសម្រេចចុងក្រោយ និងចូលជាធរមាន ហើយនឹងគ្មានការតវ៉ាណាមួយឡើយ។
២.៣. ហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិ និងមានឆន្ទានុសិទ្ធិក្នុងការសម្រេច ករណីនៃការបើកយករង្វាន់មិនស្របតាមលក្ខខណ្ឌដែលមានចែងទាំងឡាយ និងបញ្ញត្តិផ្សេងៗ។
២.៤. ហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិក្នុងការលុបចោល ផ្លាស់ប្តូរ ជំនួស ឬប្តូររង្វាន់ជាសម្ភារៈផ្សេងៗ ក្នុងពេលណាមួយ ដោយពុំចាំបាច់បញ្ជាក់ប្រាប់ឱ្យដឹងមុន។
២.៥. រាល់ឈ្មោះផលិតផល និមិត្តសញ្ញា ម៉ាក និងពាណិជ្ជសញ្ញា ឬ រូបភាពដែលបានប្រើប្រាស់ផ្សព្វផ្សាយក្នុងកម្មវិធីរង្វាន់នេះ ឬ យោងទៅលើ គឺត្រូវបានផ្ដល់ជូនសម្រាប់តែគោលបំណងដូចបានពិពណ៌នាប៉ុណ្ណោះ និងនៅតែជាកម្មសិទ្ធិរបស់ម្ចាស់កម្មសិទ្ធិពាណិជ្ជសញ្ញារៀងៗខ្លួន ។ ម្ចាស់កម្មសិទ្ធិពាណិជ្ជសញ្ញាទាំងនេះ គឺមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នោះទេ ។ ជាងនេះទៅទៀត ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សូមប្រកាសថាក្រុមហ៊ុនមិនមានជាប់ពាក់ព័ន្ធ មានការឧបត្ថម្ភ ឬមានភាពជាដៃគូណាមួយជាមួយពាណិជ្ជសញ្ញាដែលបានចុះបញ្ជី ឬម្ចាស់ពាណិជ្ជសញ្ញាណាមួយឡើយលើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ ។
៣. ការធានា និងការប្រើប្រាស់កំណត់ត្រាផ្សេងៗ ៣.១. អ្នកចូលរួមនីមួយៗត្រូវធានាថាព័ត៌មានទាំងអស់ដែលត្រូវបានផ្តល់ជូន ដើម្បីចូលរួមការឈ្នះរង្វាន់នេះ(រាប់បញ្ចូលតែមិន កំណត់ត្រឹមឈ្មោះ លេខអត្តសញ្ញាណបណ្ណ ព័ត៌មានលម្អិតសំរាប់ទំនាក់ទំនង និងលេខឬអាសយដ្ឋាន) ត្រូវបានបំពេញ ពេលលេញជាព័ត៌មានពិត ត្រឹមត្រូវ មានសុពលភាព និងអាចយកទៅប្រើប្រាស់បានដោយ ហ៊ិននីគែន ខេមបូឌា។ អ្នកចូលរួមម្នាក់ៗមានទំនួលខុសត្រូវក្នុងការជូនដំណឹងដល់ ហ៊ិននីគែន ខេមបូឌា អំពីការធ្វើបច្ចុប្បន្នភាពលើព័ត៌មាន ដែលបានផ្តល់ជូននៅពេលចាំបាច់។ តាមរយៈការផ្តល់ព័ត៌មានផ្ទាល់ខ្លួនមកកាន់យើងខ្ញុំ អ្នកចូលរួម ត្រូវយល់យ៉ាងច្បាស់ និងព្រមឱ្យយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកចូលរួម សម្រាប់ការលក់ និងទំនាក់ទំនងទីផ្សារ ទាក់ទងនឹងផលិតផលរបស់ ហ៊ិននីគែន ខេមបូឌា (រាប់បញ្ចូល តែមិនកំណត់ត្រឹមព្រឹត្តិការណ៍ និងកម្មវិធីប្រម៉ូសិនផ្សេងៗ) និង/ឬ ការវិភាគទីផ្សារ (ហៅថា «គោលបំណង»)។
៣.២. តាមរយៈការចូលរួមក្នុងការឈ្នះរង្វាន់នេះ អ្នកចូលរួមទាំងអស់ យល់ព្រមចូលរួមក្នុងសកម្មភាពប្រម៉ូសិន ឬការផ្សាយពាណិជ្ជកម្ម ការថតផ្សាយពាណិជ្ជកម្ម ដែលត្រូវបានរៀបចំឡើងដោយ ហ៊ិននីគែន ខេមបូឌា ។ កំណត់ត្រា ក្នុងរូបភាពណាក៏ដោយ ដែលកើតចេញ ឬមានទំនាក់ទំនងជាមួយនឹងការឈ្នះរង្វាន់នេះ សកម្មភាពប្រម៉ូសិន ឬការផ្សាយពាណិជ្ជកម្ម ក្នុងនោះរាប់បញ្ចូល តែមិនកំណត់ត្រឹមការសម្ភាសន៍ ខ្សែវីឌីអូ សំឡេង ការរចនា ផ្ដិតយករូបភាព ដើម្បីពាណិជ្ជកម្ម ការចូលរួមរបស់អ្នកឈ្នះតាមការណែនាំរបស់ហ៊ិននីគែន ខេមបូឌា រូបរាងខាងក្រៅ និមិត្តរូប ភិនភាគផ្ទាល់ខ្លួន រូបថត កំណត់ត្រាជាសំឡេង/រូបិយ និង/ឬ ការឆ្លើយតបផ្សេងៗដែលត្រូវបានសរសេរជាលាយលក្ខណ៍អក្សរ (ហៅថា «កំណត់ត្រា») នឹងក្លាយជាកម្មសិទ្ធិផ្តាច់មុខរបស់ ហ៊ិននីគែន ខេមបូឌា ស្របទៅតាមវិសាលភាព ដែលត្រូវបានអនុញ្ញាតដោយច្បាប់ ហើយក្នុងករណីដែលអ្នកចូលរួមយល់ស្របដោយមិនអាចផ្លាស់ប្តូរ និងគ្មានលក្ខខណ្ឌ គ្មានការចំណាយផ្សេងៗ លើរាល់លក្ខខណ្ឌទាំងអស់របស់ ហ៊ិននីគែន ខេមបូឌា និងលះបង់សិទ្ធិជាពិសេសសម្រាប់ ហ៊ិននីគែន ខេមបូឌា ក្នុងការធ្វើ ឬគ្រប់គ្រងលើកំណត់ត្រាផ្សេងៗ និងប្រើប្រាស់ ឬចេញផ្សាយជាសាធារណៈលើកំណត់ត្រា ក្នុងរូបភាពណាក៏ដោយ ហ៊ិននីគែន ខេមបូឌា នឹងប្រើប្រាស់ឆន្ទានុសិទ្ធិរបស់ខ្លួនឱ្យសមស្របទៅតាមគោលបំណង។
៣.៣. លុះត្រាតែច្បាប់បានកំណត់ផ្សេងពីនេះ អ្នកចូលរួមយល់ព្រមលះបង់សិទ្ធិដែលខ្លួនអាចមាន និង យល់ព្រមប្រគល់សិទ្ធិជូន ក្រុមហ៊ុនដើម្បីគ្រប់គ្រងកាន់កាប់ និងប្រើប្រាស់ កំណត់ត្រា និងការផ្ដល់ជូនផ្សេងៗ។
៣.៤. សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការគ្រប់គ្រងទិន្នន័យឯកជន សូមចូលទៅកាន់គោលការណ៍ឯកជនភាពរបស់យើងតាម រយៈ http://heinekencambodia.com/index.php/en/privacy-and-cookie-policy។ គោលការណ៍ឯកជនភាពនេះ អាចនឹងត្រូវធ្វើបច្ចុប្បន្នភាពញឹកញាប់ ដូច្នេះយើងលើកទឹកចិត្តឱ្យអ្នកចូលរួមទាំងអស់ ចូលត្រួតពិនិត្យឱ្យបានទៀងទាត់សម្រាប់ព័ត៌មានថ្មីៗនៅក្នុងគោលការណ៍នេះ។
៤. ការកំណត់លើការទទួលខុសត្រូវ ៤.១. ហ៊ិននីគែន ខេមបូឌា មិនទទួលខុសត្រូវ និងមិនពាក់ព័ន្ធលើការខាតបង់ ការខូចខាត ការចំណាយ ការពន្យារពេល ឬភាពមិនប្រក្រតីណាមួយឡើយ (ហៅថា «ការខាតបង់») ដែលកើតចេញ ឬទាក់ទងនឹងកម្មវិធីប្រម៉ូសិននេះឡើយ។ ៤.២. ហ៊ិននីគែន ខេមបូឌា នឹងមិនផ្តល់សំណងលើការខាតបង់ណាមួយឡើយ (មិនថា ការខាតបង់នោះ បានកើតឡើងទៅលើអ្នកចូលរួម ក្រុមគ្រួសាររបស់ពួកគាត់ ឬភាគីទី ៣ ឡើយ) ដែលកើតចេញ ឬទាក់ទងនឹង ឬ ដោយសាតែ៖
ក. ព័ត៌មានដែលបំពេញមិនបានពេញលេញ ឬមិនគ្រប់គ្រាន់ ឬមិនស្របច្បាប់ណាមួយ ដែលបានផ្តល់ឱ្យដោយអ្នកចូលរួម ខ. ការផ្គត់ផ្គង់ទំនិញ និង សេវាផ្សេងៗ របស់ភាគីទី ៣ (រាប់បញ្ចូល តែមិនកំណត់ត្រឹមទំនាក់ទំនង ការចែកចាយ ឬសេវាផ្ញើសារអេឡិចត្រូនិកឡើយ) និង គ. កម្មសិទ្ធិ និង/ឬ ការប្រើប្រាស់ទំនិញ និងសេវាផ្សេងៗ ដែលត្រូវបានចែងក្នុងលក្ខខណ្ឌនេះ។
៤.៣. ហ៊ិននីគែន ខេមបូឌា នឹងមិនធ្វើការការធានាអះអាង ឬមិនទទួលខុសត្រូវរាល់ការខូចខាតផ្សេងៗ ដែលបានចែកក្នុងលក្ខខណ្ឌនេះ ដូចជា មិនទទួលខុសត្រូវលើគុណភាពទំនិញ ឬស្ថានភាពទំនិញ ដែលប្រើប្រាស់សម្រាប់រង្វាន់ រង្វាន់ផ្សេងៗ ទំនិញ ផលិតផល សម្ភារៈ និង/ឬសេវាផ្សេងៗ ដែលទាក់ទង និង/ឬដែលត្រូវបានផ្តល់ឱ្យ ឬត្រូវបានទទួលដោយអ្នកចូលរួម ក្នុងអំឡុងពេលនៃកម្មវិធីប្រម៉ូសិននេះ (ហៅថា «ទំនិញ និងសេវាផ្សេងៗ») ឡើយ។
៥. ព័ត៌មានលម្អិតនៃកម្មវិធីប្រម៉ូសិន ៥.១. ព័ត៌មានលម្អិតនៃកម្មវិធីប្រម៉ូសិននេះ ត្រូវបានកំណត់នៅក្នុងឧបសម្ព័ន្ធ១នៃលក្ខខណ្ឌនេះ។
៦. លក្ខខណ្ឌនៃការបើករង្វាន់ និងលក្ខខណ្ឌផ្សេងៗ ៦.១. ហ៊ិននីគែន ខេមបូឌា មិនមានកាតព្វកិច្ចក្នុងការទំនាក់ទំនងទៅអ្នកចូលរួមដែលឈ្នះរង្វាន់ ដើម្បីបញ្ជាក់ប្រាប់ពីការឈ្នះរង្វាន់របស់ពួកគាត់ ឬ ប្រាប់ពីព័ត៌មានលម្អិតនៃការបើកយករង្វាន់ឡើយ។
៦.២. រាល់ការប្តូរ ឬបើករង្វាន់ រង្វាន់នាឡិកាប្រណិត ម៉ាកRolex អតិថិជនត្រូវតែភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណច្បាប់ដើម ក្រវិលកំប៉ុងឈ្នះរង្វាន់ និងសំបកកំប៉ុងឈ្នះរង្វាន់ដែលនៅរក្សារូបរាងដើមល្អ និងវិក្កយបត្រ/ឯកសារដើមណាមួយដែលអាច ផ្គូរផ្គងទៅនឹងព័ត៌មានលម្អិតនៃការនៃការឈ្នះរង្វាន់ពិតប្រាកដ រួមទាំងមានការបញ្ជាក់អំពីលេខកូដលើក្រវិលកំប៉ុងជាមុន។ សម្រាប់រង្វាន់ទឹកប្រាក់៣ម៉ឺនរៀល អតិថិជនអាចប្តូរ ឬបើករង្វាន់បាននៅកន្លែងដែលខ្លូនបានទិញ ឬដេប៉ូចែកចាយ ហាងលក់ដុំ ឬរាយ និងហាងទំនិញដែលមានលក់ស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout)។
៦.៣. ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា រក្សាសិទ្ធិក្នុងការបដិសេធចំពោះអ្នកឈ្នះណាម្នាក់ដែលនៅពេលប្តូរ ឬបើករង្វាន់មិនអាចផ្តល់ ឯកសារដើមសំខាន់ៗ ក្រវិល និង/ឬ សំបកកំប៉ុងដែលមានតម្រូវ ឬ ប្រសិនបើឯកសារ ក្រវិល និង/ឬ សំបកកំប៉ុងដែលមានតម្រូវដែលភ្ជាប់មកជាមួយមានលក្ខណៈមិនប្រក្រតី រហែក ខូចខាត ឬមិនស្របតាមខ និងលក្ខខណ្ឌដែលក្រុមហ៊ុនបានកំណត់។
៦.៤. ក្នុងករណីលេខកូដមិនត្រឹមត្រូវ និង/ឬក្រវិលកំប៉ុងដែលឈ្នះរង្វាន់ និង/ឬ សំបកកំប៉ុងដែលឈ្នះរង្វាន់ ដាច់ចេញពីគ្នា ឬខូចខាតទ្រង់ទ្រាយដើម អ្នកឈ្នះមិនអាចប្តូរយករង្វាន់បានឡើយ។
៦.៥. អ្នកឈ្នះ ត្រូវតែមកបើក និង/ឬ ប្តូរយករង្វាន់របស់ខ្លួន ក្នុងអំឡុងពេលនៃការបើក/ប្តូរយករង្វាន់ដែលបានកំណត់។ ហ៊ិននីគែន ខេមបូឌារក្សារសិទ្ធិក្នុងការដកហូតយករង្វាន់ណាមួយ ដែលមិនត្រូវបានបើកនិង/ឬប្តូរយកក្នុងអំឡុងពេលដែលបានកំណត់។
៦.៦. អ្នកឈ្នះត្រូវតែប្រើប្រាស់រង្វាន់ដោយផ្ទាល់ ហើយការផ្ទេរឈ្មោះ ឬការប្តូររង្វាន់ជាថ្នូរនឹងសាច់ប្រាក់ ឥណទាន ឬវត្ថុផ្សេងទៀត មិនត្រូវបានអនុញ្ញាតឡើយ។ រាល់រង្វាន់ទាំងអស់ ត្រូវតែអនុលោមតាមលក្ខខណ្ឌផ្សេងៗដែលត្រូវបានកំណត់។
៦.៧. ប្រសិនបើគ្មានការផ្លាស់ប្តូរ និងការបន្ថែមទៅលើលក្ខខណ្ឌណាមួយទេនោះ ហ៊ិននីគែន ខេមបូឌា នឹងមិនទទួលខុសត្រូវទៅលើការខូចខាត ឬសំណងផ្សេងៗ ដែលកើតឡើងដោយសារតែការពន្យារពេល កំហុស ឬកើតចេញពីបញ្ហាទំនាក់ទំនង បញ្ហាហាដវ៉ែ (Hardware) ឬសូហ្វវ៉ែ (Software) ឡើយ។
៦.៨. ហ៊ិននីគែន ខេមបូឌា នឹងមិនទទួលខុសត្រូវចំពោះការចុះឈ្មោះដែលបាត់បង់ យឺតយ៉ាវ ខូចខាត មិនប្រតិបត្តិការជោគជ័យ មិនត្រូវតាមលក្ខខណ្ឌ ឬមិនបំពេញលក្ខខណ្ឌនៃការចូលរួម ឬការចុះឈ្មោះដែលមិនបានទទួល ដោយសារតែការបាត់ទំនាក់ទំនង ពន្យារពេល កាត់ផ្តាច់ ឬបង្អាក់ ឬ ដោយសារតែការពន្យារពេលផ្សេងទៀត ឬដោយសារតែកំហុសផ្សេងៗក្នុងពេលបញ្ជូន ឬទទួលការចុះឈ្មោះ។
៦.៩. ដោយមិនប៉ះពាល់ដល់សិទ្ធិផ្សេងទៀតរបស់ក្រុមហ៊ុន ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា សូមរក្សាសិទ្ធិក្នុងការលុបឈ្មោះអ្នកចូលរួមណាដែលបានបន្លំ និង/ឬ ច្រានចោលការចុះឈ្មោះដែលបន្លំ ដែលត្រូវបានកំណត់ក្នុងឆន្ទានុសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន។
៦.១០. អ្នកចូលរួមដែលឈ្នះរង្វាន់នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងដោយឡែកមួយជាមួយ ហ៊ិននីគែន ខេមបូឌា ។
ឧបសម្ព័ន្ធ១ ព័ត៌មានលម្អិតនៃការឈ្នះរង្វាន់នាឡិកាប្រណិតម៉ាកRolex និងទឹកប្រាក់៣ម៉ឺនរៀល ក. កម្មវិធីប្ដូរក្រវិលកំប៉ុងដែលមានរង្វាន់នេះ មានសុពលភាពចាប់ផ្តើមពីថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2024 រហូតថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2025(ហៅថា អំឡុងពេលនៃការឈ្នះរង្វាន់)។
ខ. អតិថិជន អាចចូលរួមការឈ្នះរង្វាន់នេះបាន ដោយគ្រាន់តែជាវស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout) នៅព្រះរាជាណាចក្រកម្ពុជា អំឡុងពេលនៃកម្មវិធីរង្វាន់នេះ។
គ. សម្រាប់ព័ត៌មានបន្ថែម អតិថិជន អាចទូរសព្ទទៅកាន់សេវាអតិថិជនរបស់ ហ៊ិននីគែន ខេមបូឌាតាមរយៈលេខ 096 555 1777 រៀងរាល់ម៉ោងធ្វើការ (ចាប់ម៉ោង ៨:០០ ព្រឹក ដល់ ៥:៣០ ល្ងាច) ពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ និង (ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ៤:៣០ ល្ងាច) សម្រាប់ថ្ងៃសុក្រ និងថ្ងៃសៅរ៍។
ឃ. រូបរាងកេស និងកំប៉ុងស្រាបៀរអាបេសេ អេចស្ត្រាស្តោត(ABC Extra Stout) ដែលមានបង្កប់រង្វាន់នៃការឈ្នះរង្វាន់ នាឡិកាប្រណិត ម៉ាកRolex និងទឹកប្រាក់៣ម៉ឺនរៀលគឺត្រូវបានបង្ហាញជូននៅខាងក្រោម។
ង. រង្វាន់ធំនាឡិកាប្រណិត ម៉ាកRolexមាននៅក្នុងអំឡុងពេលនៃការឈ្នះរង្វាន់គឺមានចំនួន ៣០រង្វាន់ និងទឹកប្រាក់៣ម៉ឺនរៀល មានចំនួន ១៣៣,៣៣៣រង្វាន់។
ច. ក្នុងករណីនាឡិកាប្រណិត ម៉ាកRolex មិនមានក្នុងស្តុក (stock) ពេលឈ្នះរង្វាន់ ឬ ដោយមូលហេតុណាមួយក៏ដោយ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា សូមរក្សាសិទ្ធិទាំងស្រុងក្នុងការផ្តល់ជូនរង្វាន់ជាសាច់ប្រាក់ដែលមានតម្លៃសមមូលជាការជំនួស។
ឆ. ក្រវិល និងសំបកកំប៉ុងឈ្នះរង្វាន់ធំនាឡិកាប្រណិត ម៉ាកRolex គឺត្រូវធ្វើការផ្ទាងផ្ទាត់នៅការិយាល័យកណ្ដាលរបស់ហ៊ិននីគែន ខេមបូឌា ដែលមានអាស័យដ្ឋាន ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ ទីតាំងជាក់លាក់ក្នុងការផ្តល់រង្វាន់គឺ ផ្អែកទៅលើខេត្តដែលរកឃើញអ្នកឈ្នះរង្វាន់។
ជ. តាមរយៈការចូលរួមក្នុងកម្មវិធីនេះ លោក លោកស្រី បានឯកភាព និងទទួលយកទាំងស្រុងដោយគ្មានលក្ខខណ្ខ ចំពោះខ និង លក្ខខណ្ឌដែលមានចែងពាក់ព័ន្ធនឹងកម្មវិធីនេះ។ លោក លោកស្រី ឯកភាពបោះបង់សិទ្ធិទាំងស្រុងដែលអាចមាន ដោយមិនកំណត់ត្រឹមតែសិទ្ធិក្នុងការទាមទារ ដែលអាចកើតមានឡើងដោយសារការបកស្រាយផ្សេងៗគ្នាទៅលើខ និង លក្ខខណ្ឌ និងការផ្សព្វផ្សាយកម្មវិធីនេះ ។ ការបកស្រាយរបស់ក្រុមហ៊ុន នឹងត្រូវចាត់ទុកថាចុងក្រោយ និងយកទៅអនុវត្ត។ ឈ. សូមពិសារដោយការទទួលខុសត្រូវ។